កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ


     USDP Banner

វីរៈ គន្ធី


Vireak Kunthy

វីរៈ គន្ធី
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១

ដោយមានការរៀបចំដ៏ល្អបំផុតនៃកាអាជីវកម្មសិក្ខាសាលានិងរបាយការណ៍បញ្ហាពីក្រុមហ៊ុនពិតខ្ញុំបានស្រូបយកចំណេះដឹងយ៉ាងច្រើន ដែលលើសពីអ្វីដែលខ្ញុំទទួលបាននៅសាកលវិទ្យាល័យ។  នៅពេលបោះជំរុំនេះ ខ្ញុំបានយល់ពីអារម្មណ៍ក្នុងការផ្លាស់ប្ដូរអ្នកដែលមិនធ្លាប់ស្គាល់គ្នាសោះ ទៅជាក្រុមដែលមានភាពជិតស្និទ្ធយ៉ាងខ្លាំង។  ខ្ញុំបានរៀនពីការសម្រេចចិត្តដ៏ធំ ដែលមានហានិភ័យមួយចំនួនមកជាមួយ ហើយវាក៏អាចកំណត់ជ័យជំនះរបស់ក្រុម។  លើសពីនេះទៀតខ្ញុំត្រូវរៀនសម្របខ្លួននៅពេលធ្វើការជាមួយមនុស្សខុសៗគ្នា និង​ បទពិសោធន៍នៃភាពជាអ្នកដឹកនាំផ្សេងៗគ្នា ដែលខ្ញុំមិនអាចរៀបរាប់បានជាពាក្យសម្ដី។  ក្នុងនាមជាអ្នកចូលរួមក្នុងកម្មវិធី SmartEdu University Student Development Program ឆ្នាំ 2018 ខ្ញុំមានសារទៅអ្នកអានមួយគឺ: កុំរង់ចាំសំណាង  អ្នកគួរតែចាប់ផ្ដើម និង សាកល្បងភាពជាអ្នកដឹកនាំរបស់អ្នក។



FaLang translation system by Faboba