កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ


     USDP Banner

Testimonials

ពៅ សុខខុម


Pov Sokhom

ពៅ សុខខុម
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១

SmartEdu University Student Development Program គឺ កម្មវិធីមួយដ៏អស្ចារ្យ។ ក្នុងនាមជាមនុស្សម្នាក់ដែលមានការសង្ស័យពីខ្លួនឯង និង ចង់មានភាពប្រសើរឡើង ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានចូលរួមឆ្លងកាត់ Bootcamp រយៈពេល 13 ថ្ងៃ។  គ្រប់ពេលវេលា គឺជាការសិក្សាដ៏មានតឹងរឹងសម្រាប់ខ្ញុំ ប៉ុន្តែវាមានសុវត្ថិភាព ដោយសារ ក្រុមការងាររៀបចំ។ វាបានជំរុញអ្នកចូលរួមអោយខំអស់ពីកាយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានអ្នកសម្របសម្រួលដ៏បំផុសគំនិតជាច្រើនដែលភាគច្រើនពួកគាត់បានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី។  ការរំពឹងទុករបស់ខ្ញុំចំពោះមនុស្សទូទៅបានផ្លាស់ប្តូរទាំងស្រុង។  វាគឺជាពរជ័យមួយក្នុងការរកឃើញនិស្សិត 47 នាក់ទៀតដែលមានសក្តានុពលនៅក្នុងកម្មវិធីនេះ។  បុគ្គលម្នាក់ៗមានរឿងផ្ទាល់រៀងខ្លួនដ៏ល្អៗ ដែលបានជំរុញខ្ញុំឲ្យកោតសរសើរដល់ភាពសម្បូរបែបនៅក្នុងមនុស្សយើង និង បានពង្រីកទស្សនវិស័យរបស់ខ្ញុំច្រើនជាងមុនៗ ទៅទៀត។  ខ្ញុំមិនគិតថានិស្សិតថ្នាក់បរិញ្ញាបត្រណាម្នាក់គួរខកខានឱកាសដ៏មានកិត្យានុភាពដើម្បីធ្វើដំណើរផ្លាស់ប្តូរជីវិតជាមួយ USDP នោះទេ។FaLang translation system by Faboba