កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ


     USDP Banner

កែវ ព្រីយ៉ានិត្យ


Keo Priyanith

កែវ ព្រីយ៉ានិត្យ
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១

ដំបូងខ្ញុំមានអារម្មណ៍ពិបាកទទួលយកនូវអ្វីគ្រប់យ៉ាងដែលកម្មវិធី SmartEdu University Student Development​ Program បានដាក់ឲ្យខ្ញុំឆ្លងកាត់ ប៉ុន្តែមានមនុស្សជាច្រើនដែលមានចំណាប់អារម្មណ៍ក្នុងការជួយខ្ញុំយ៉ាងពិតប្រាកដ ហើយវាបានជំរុញឲ្យមានបរិយាកាសរៀនសូត្រដ៏ល្អមួយ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំហ៊ានបោះជំហានចេញពីភាពស្រណុកបស់ខ្ញុំ។ ខ្ញុំយល់ថាភាពជោគជ័យរបស់ក្រុមខ្ញុំ គឺដោយសារការយល់ពីសមត្ថភាពរបស់សមាជិកម្នាក់ៗ ជាពិសេសភាពខ្លាំងនិងភាពខ្សោយរបស់គ្នា ហើយចេះកែសម្រួល។  ថ្វីបើអ្នកចូលរួមជាច្រើនមើលទៅថ្មីចំពោះខ្ញុំក៏ដោយក៏ ពួកគេហាក់ដូចជាស្គាល់ខ្ញុំច្បាស់ជាងខ្ញុំទៅទៀត។  ការពឹងពាក់គ្នាទៅវិញទៅមកនេះពិតជាល្អខ្លាំងណាស់ ហើយ យើងបានឃើញនិងយល់ដឹងថាយើងមិននៅម្នាក់ឯងនោះទេ ហើយជំនួយអាចរកបានប្រសិនបើយើងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីស្វែងរកវា។  កម្មវិធីនេះមិនមែនផ្ដោតសំខាន់លើតែការផ្ដល់បទបង្ហាញនៅលើឆាកទេ តែវាសំខាន់លើរយៈពេល 13 ថ្ងៃ ដែលបាននាំយើងទៅធ្វើបទបង្ហាញ។  ខ្ញុំមិនអាចអរគុណគ្រប់គ្រាន់ ដល់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅក្នុងដំណើរនេះជាមួយខ្ញុំទេ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំរឿងដ៏អស្ចារ្យដែលយើងនឹងសម្រេចបានជាមួយគ្នាតទៅមុខទៀត​។



FaLang translation system by Faboba