កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ


     USDP Banner

អេង ធីតា


Eng Thida

អេង ធីតា
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១

ខ្ញុំអាចនិយាយដោយស្មោះត្រង់បានថា Bootcamp នៃកម្មវិធី SmartEdu University Student Development Program គឺជាកាចងចាំមួយដ៏សំខាន់បំផុតរបស់ខ្ញុំនៅឆ្នាំ 2018 ។ កម្មវិធី Bootcamp ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខានៅសៀមរាបបានជួយយើង 48 នាក់ ដើម្បីរៀនសូត្រពីការសម្របសម្រួល  បញ្ហាប្រឈម និង មានភាពសប្បាយរីករាយ។  នៅចុងបញ្ចប់ ក្រុមរបស់ខ្ញុំត្រូវបានគេជ្រើសរើសជាក្រុមដែលដំណើរការ​ល្អបំផុត ហើយយើងបានដឹងថាការងារជាក្រុមពិតជាធ្វើឲ្យការងារកាន់តែងាយស្រួល។  ដោយមានជំនាញផ្សេងៗគ្នាក្នុងខ្លួន យើងអាចរកដំណោះស្រាយដែលហាក់ដូចជាមិនអាចប្រើការកើត ប៉ុន្ដែអាចធ្វើការបាន។  លើសពីនេះទៅទៀតយើងបានដឹងថា ពេលដែលការពង្រឹងស្មារតីក្រុមរបស់យើងកាន់តែរឹងមាំជាង ពួកយើងកាន់តែអាចធ្វើការកាន់តែប្រសើរឡើង។ ជាទូទៅនេះ USDP រយៈពេល 13 ថ្ងៃគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្ត និង មិនអាចបំភ្លេចបានដែលហួសពីការរំពឹងទុករបស់ខ្ញុំ។  ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់និស្សិតសាកលវិទ្យាល័យនៅកម្ពុជាឲ្យចូលរួមនៅក្នុងកម្មវិធីនេះ។FaLang translation system by Faboba