កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

មតិរបស់ជ័យលាភី

យ៉ាន ប៊ុនថេប


Yan Buntheb

យ៉ាន ប៊ុនថេប
ជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៦
បរិញ្ញាបត្រវិស្វករស៊ីវិល
វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា

កម្មវិធីអាហារូបករណ៍ SmartEdu បានផ្ដល់ឱកាសអោយខ្ញុំបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងក្តីស្រមៃដ៏ភ្លឺស្វាងទៅថ្ងៃអនាគត។ ម្តាយរបស់ខ្ញុំបានខិតខំធ្វើការ ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំនៅថ្នាក់វិទ្យាល័យ។ ការបន្តការសិក្សានៅសាកលវិទ្យាល័យ គឺជាបញ្ហាប្រឈមមួយសម្រាប់ខ្ញុំ ដែលខ្ញុំពុំមានលទ្ធភាពក្នុងការបង់ប្រាក់ថ្លៃសាលា។ ប៉ុន្តែអាហារូបករណ៍នេះបានផ្គត់ផ្គង់ការសិក្សារយៈពេល៥ឆ្នាំ និងការចំណាយផ្សេងៗក្នុងការរស់នៅ។ ដូចនេះខ្ញុំអាចផ្ដោតការយកចិត្តទុកដាក់ទៅលើការសិក្សា និងខិតខំអោយទទួលបាននូវលទ្ធផលល្អ។

បន្ថែមពីនេះ ខ្ញុំមានឱកាសក្នុងការទទួលបានបទពិសោធន៏ថ្មីៗ តាមរយៈការចូលរួមការងារស្ម័គ្រចិត្ត និងសកម្មភាពផ្សេងៗជាច្រើន ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata។ អាហារូបករណ៍នេះ បានផ្ដល់ឱកាសអោយខ្ញុំដើរឆ្ពោះទៅកាន់ក្តីស្រមៃដែលបានកំណត់ទុក ដើម្បីសម្រេចវាអោយបានជាមួយក្រុមហ៊ុន Smart។FaLang translation system by Faboba