កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

មតិរបស់ជ័យលាភី

មាស ផល្លី


Meas Phally

មាស ផល្លី
ជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៨
បរិញ្ញាបត្រវិស្វករស៊ីវិល
វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា

កម្មវិធីអាហារូបករណ៍ SmartEdu ពិតជាមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ខ្ញុំ ព្រោះខ្ញុំអាចបន្តការសិក្សានិងក្តីសុបិនរបស់ខ្ញុំ ដើម្បីអនាគតដ៏ភ្លឺស្វាង។ ជាមួយនឹងអាហារូបករណ៍នេះ ខ្ញុំមិនចាំបាច់ព្រួយបារម្ភទៀតទេអំពីថ្លៃសិក្សានិងចំណាយប្រចាំខែ។

លើពីការគាំទ្រផ្នែកជំនួយហិរញ្ញវត្ថុ ខ្ញុំក៏ត្រូវបានផ្តល់ជូននូវឱកាសជាច្រើនជាមួយក្រុមហ៊ុនស្មាត ក្នុងការកសាងចំណេះដឹងនិងជំនាញទន់របស់ខ្ញុំ ក្រៅពីជីវិតនៅសាកលវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមការងារស្ម័គ្រចិត្តនិងសកម្មភាពក្រៅកម្មវិធីសិក្សាដែលជាផ្នែកមួយនៃកម្មវិធីនេះ។ ខ្ញុំប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនខ្ញុំនិងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពនៅក្នុងសង្គមកម្ពុជា។FaLang translation system by Faboba