កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

មតិរបស់ជ័យលាភី

កាយ​ កែវ


Kay Keo

កាយ កែវ
ជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៧
បរិញ្ញាបត្រវិទ្យាសាស្រ្ដកំព្យូទ័រ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយធំដឹងក្ដីឡើងក្នុងភូមិនេសាទនៅខេត្តសៀមរាប ខ្ញុំមិនដែលជឿថា ខ្ញុំអាចបន្តការសិក្សានៅភ្នំពេញបានទេ។ ការទទួលបានអាហារូបករណ៍ SmartEdu គឺជាសមិទ្ធផលដ៏ធំធេងសម្រាប់ខ្ញុំ និង ជាប្រភពនៃមោទនភាពដ៏ធំធេងចំពោះគ្រួសាររបស់ខ្ញុំ។

ការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីអាហារូបករណ៍នេះ បានជួយឲ្យខ្ញុំអាចបន្តការសិក្សានៅសាកលវិទ្យាល័យ និង ទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់អនាគតរបស់ខ្ញុំ។ ខ្ញុំក៏បានធ្វើការងារសង្គមជាមួយ Smart Axiata ដូចជាការដាំដើមឈើ បង្រៀនកុមារឲ្យចេះអាន និង ចែករំលែកបទពិសោធន៍ជាមួយសិស្សដទៃទៀត។ ដោយត្រូវបានជ្រើសរើសជា ជ័យលាភីអាហារូបករណ៍ SmartEdu បានជួយខ្ញុំឲ្យចង់ទទួលបានពិន្ទុខ្ពស់នៅសាកលវិទ្យាល័យ ក្លាយទៅជានិស្សិតដដ៏ល្អឆ្នើមបំផុត ក៏ដូចជាអភិវឌ្ឍខ្លួនទៅជាគំរូ ដល់សហគមន៍ និង សង្គមទូទៅ។



FaLang translation system by Faboba