កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

សំណួរ

ដែលគេសួរជាញឹកញាប់


តើខ្ញុំអាចដាក់ពាក្យសុំអាហារូបករណ៍នេះបានទេប្រសិនបើខ្ញុំជាសិស្សដែលប្រឡងឡើងវិញនៅឆ្នាំនេះ? 

អ្នកមិនមានសិទ្ធិដាក់ពាក្យសុំអាហារូបករណ៍នេះបានទេ។  

តើអាហារូបករណ៍នេះមានរយៈពេលប៉ុន្មានឆ្នាំ?

អាហារូបករណ៍នេះត្រូវបានផ្តល់ជូនដល់សិស្សានុសិស្សក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យទាំងមូល។ អាហារូបករណ៍អាចមានរយៈពេលពី 4 ឬ 5 ឆ្នាំអាស្រ័យលើមុខជំនាញសិក្សាដែលបេក្ខជនបានជ្រើសរើស។

តើការជ្រើសរើសនិសិ្សតទទួលអាហារូបករណ៍មានការកំណត់ចំនួនដែរឬទេ?

សម្រាប់ពេលបច្ចុប្បន្ននេះ អាហារូបករណ៍ 20 កន្លែងដែលនឹងត្រូវបានផ្តល់ឲ្យសិក្សានុសិស្សជារៀងរាល់ឆ្នាំ។

តើនិសិត្សដែលទទួលបានអាហារូបករណ៍នឹងត្រូវជាប់កាតព្វកិច្ចអ្វីខ្លះជាមួយក្រុមហ៊ុន ស្មាត?

ក្នុងរយៈពេល 3 ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិស្សិតនឹងតម្រូវឲ្យបម្រើការឲ្យក្រុមហ៊ុនស្មាតយ៉ាងហោចណាស់មួយឆ្នាំ។ លក្ខខណ្ឌនិងប្រាក់ខែនឹងត្រូវបានព្រមព្រៀងដោយផ្អែកលើសមត្ថភាពរបស់និស្សិតផ្ទាល់។ លើសពីនេះទៀតបេក្ខជនដែលទទួលបានអាហារូបករណ៍នឹងត្រូវបានផ្តល់ឱកាសឲ្យចុះហាត់ការនៅក្រុមហ៊ុនស្មាតក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យ។

តើខ្ញុំអាចដាក់ពាក្យសុំអាហារូបករណ៍នេះបានទេប្រសិនបើខ្ញុំជាសិស្សនិទ្ទេសA ឬ B ដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំមុន?

អាហារូបករណ៍នេះសម្រាប់តែសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗប៉ុណ្ណោះ មានន័យថា សិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីឆ្នាំដទៃទៀតមិនមានសិទ្ធិដាក់ពាក្យសុំអាហារូបករណ៍ឆ្នាំនេះឡើយ។

តើអាហារូបករណ៍នេះត្រូវបានផ្តល់ជូនសម្រាប់គ្រប់មុខជំនាញសិក្សា?

បេក្ខជនមានសិទ្ធិជ្រើសរើសមុខជំនាញសិក្សាណាមួយដែលពួកគេចង់សិក្សានៅសាកលវិទ្យាល័យរដ្ឋ ណាមួយក៏បានលើកលែងតែសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ រយៈពេលសរុបនៃការសិក្សាមិនត្រូវលើសពី 5 ឆ្នាំ។

តើខ្ញុំអាចដាក់ពាក្យសុំអាហារូបករណ៍នេះយ៉ាងដូចម្តេច?

អ្នកអាចដាក់ពាក្យអនឡាញ ដោយ"ចុចទីនេះ" ។.

តើអ្វីទៅជាកាលបរិច្ឆេទឬព្រឹត្តិការណ៍សំខាន់ៗដែលខ្ញុំត្រូវកត់សម្គាល់?

ចាប់ផ្ដើមទទួលពាក្យចាប់ពី៖ ថ្ងៃទី​23 ខែមករា ឆ្នាំ 2021
ផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021
ការសំភាសន៍ផ្ទាល់៖ ថ្ងៃទី 01 ខែមិនា ឆ្នាំ 2021
ការប្រកាសអំពីបេក្ខជនដែលទទួលជោគជ័័យៈ ថ្ងៃទី 03 ខែមិនា ឆ្នាំ 2021
 
ចំណាំៈ ក្រុមហ៊ុនស្មាតសូមរក្សាសិទ្ធិក្នុងការកែប្រែកាលបរិច្ឆេទណាមួយ

តើអាហារូបករណ៍ទាំងមូលមានរួមបញ្ចូលអ្វីខ្លះ?

បេក្ខជនជ័យលាភីនឹងទទួលបានការផ្គត់ផ្គង់ថ្លៃសិក្សាចំនួន 20,000 ដុល្លា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។​ រយៈពេលនៃការផ្គត់ផ្គង់អាស្រ័យទៅលើរយៈពេលនៃមុខជំនាញសិក្សាដែលបេក្ខជនបានជ្រើសរើស។

តើអ្វីទៅជាដំណើរការនៃការជ្រើសរើសបេក្ខជនទទួលអាហារូបករណ៍នេះ?

បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រលង ដោយផ្អែកលើពិន្ទុដែលទទួលបាន ហើយក៏បន្តជាមួយការវិនិច្ឆ័យ និង ចូលរួមសំភាសន៍ផ្ទាល់មាត់ជាមួយគណៈកម្មាធិការចំរុះដែល នឹងសម្រេចចិត្តជ្រើសរើសបេក្ខជនដែលទទួលបានជោគជ័យ។

FaLang translation system by Faboba