កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

 • កម្មវិធីអាហារូបករណ៍​ SmartEdu


  SEDUS banner

ការប្តេជ្ញាចិត្តរបស់ជ័យលាភីអាហារូបករណ៍របស់ស្មាត


 1. ជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវប្ដេជ្ញាចិត្តរៀនឲ្យចប់ថ្នាក់បរិញ្ញាបត្រ។ក្នុងករណីដែលបេក្ខជនបញ្ឈប់ការសិក្សាពាក់កណ្តាលទី ក្រុមហ៊ុនស្មាតនឹងបញ្ឈប់នូវរាល់ប្រាក់ឧបត្ថម្ភទាំងអស់រួមមាន៖ ថ្លៃបង់ការសិក្សាប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត។
 2. ជ័យលាភីអាហារូបករណ៍ ត្រូវចូលរួមសិក្ខាសាលាអភិវឌ្ឍន៍យ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ និង ការតាមដានការវិវឌ្ឍរៀងរាល់ពីរខែម្តង ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍ណាមួយដែលសមស្រប​។
 3. ជ័យលាភីអាហារូបករណ៍ ត្រូវខំប្រឹងប្រែងសិក្សារៀនសូត្រ និងរក្សាពិន្ទុមធ្យមភាគនិទ្ទេស សរុបGPA មិនឲ្យក្រោម 3.0 ជារៀងរាល់ឆ្នាំ។ ក្នុងករណីដែលពិន្ទុGPA របស់បេក្ខជនធ្លាក់ក្រោម3.0 ក្រុមហ៊ុនស្មាត នឹងកាត់ប្រាក់ឧបត្ថម្ភ50 ដុល្លារនៃចំនួនប្រាក់ឧបត្ថម្ភ2០០ដុល្លារជារៀងរាល់ខែ។
  • ថ្លៃបង់ការសិក្សា និងប្រាក់ឧបត្ថម្ភនឹងត្រូវកាត់ផ្តាច់ ក្នុងករណីដែលបេក្ខជនចាំបាច់ត្រូវពន្យាពេល នៃការសិក្សារបស់ខ្លួន ដោយសារតែកាលៈទេសៈមើលមិនឃើញណាមួយនោះ ឫ ដោយហេតុផល សមរម្យណាមួយដែលយល់ស្របដោយក្រុមហ៊ុនស្មាត និងក្រសួងអប់រំ យុវជន និងកីឡា ហើយថ្លៃបង់ ការសិក្សា និងប្រាក់ឧបត្ថម្ភនឹងត្រូវផ្តល់ឲ្យវិញ​ នៅពេលដែលបេក្ខជនត្រឡប់មកបន្តការសិក្សាវិញ។
  • ឧទាហរណ៍:ហេតុផលសមស្របដែលអាចទទួលយកបាន អាចជាករណីដែលជ័យលាភីអាហារូបករណ៍ ជួបគ្រោះអកុសលចៃដន្យ ឫ ត្រូវចាំបាច់សម្រាប់ការវះកាត់ណាមួយដែលធ្វើឲ្យប៉ះពាល់ និងអាក់ខាន ដល់ការសិក្សានោះ ក្នុងករណីនេះជ័យលាភីអាហារូបករណ៍ ត្រូវជម្រាបជូនដំណឹងជាផ្លូវការតាមលិខិត ណាមួយ និងបញ្ជាក់នូវព័ត៌មានឲ្យបានគ្រប់គ្រាន់ជូនដល់ក្រុមហ៊ុន ស្មាត និង ក្រសួងអប់រំ យុវជន និងកីឡា​ ឬ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការឆ្លើយតបរបស់ស្ថាប័នទាំងពីរ។
 4. ជ័យលាភីអាហារូបករណ៍មានសិទ្ធិដាក់ពាក្យសុំហ្វឹកហាត់ការងារនៅក្រុមហ៊ុនស្មាតបាន នៅពេលដែលខ្លួនជានិស្សិត ឆ្នាំទី2 និងទី3 លក្ខខណ្ឌ និង​ប្រាក់ខែគឺផ្អែកទៅលើសមត្ថភាពរបស់បេក្ខជន ដោយមានការយល់ស្របរវាងក្រុមហ៊ុនស្មាត និងបេក្ខជនផ្ទាល់។
 5. ក្នុងអំឡុងពេល3ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជ័យលាភីអាហារូបករណ៍តម្រូវឲ្យធ្វើការជាមួយក្រុមហ៊ុន ស្មាតបានយ៉ាងហោចណាស់1ឆ្នាំ លក្ខខណ្ឌ និង​ប្រាក់ខែគឺផ្អែកទៅលើសមត្ថភាពរបស់បេក្ខជន ដោយមានការយល់ស្របរវាងក្រុមហ៊ុនស្មាត និងបេក្ខជនផ្ទាល់។
 6. ការប្តេជ្ញាចិត្តដទៃទៀតនឹងបញ្ជាក់នូវក្នុងកិច្ចព្រមព្រៀងពិសេសមួយរវាងក្រុមហ៊ុនស្មាត និង ជ័យលាភីអាហារូបករណ៍គាំទ្រដោយនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ឬ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
FaLang translation system by Faboba