កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

ទិដ្ឋភាពទូទៅ

ជួយឲ្យក្ដីស្រមៃរបស់អ្នកក្ដីជាការពិត


កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

ដោយបង្កើតឡើងនៅឆ្នាំ 2016 អាហារូបករណ៍​ 10​ កន្លែង ត្រូវបានផ្តល់បន្ថែមដល់សិស្សចំនួន 10 នាក់ដែលមានបំណងចង់បន្តការសិក្សានៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ចាប់ពីឆ្នាំ 2017 និសិ្សត 20 នាក់ត្រូវបានជ្រើសរើសជាផ្នែកមួយនៃកម្មវិធីនេះ។ សិស្សដែលត្រូវបានជ្រើសរើសទទួលអាហារូបករណ៍ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ 15,000 ដុល្លារដែលក្នុងនោះរួមមានថ្លៃសិក្សានិងការចំណាយក្នុងការរស់នៅប្រចាំខែរបស់ពួកគេក្នុងអំឡុងពេលសិក្សា។

លើសពីនេះទៀតនិសិ្សតក៏នឹងត្រូវបានផ្តល់ឱកាសឲ្យចូលរួមកម្មវិធីអភិវឌ្ឍន៍ផ្សេងៗនិងចូលរួមកម្មវិធីទំនួលខុសត្រុវសង្គម(CSR) ហើយក៏មានឱកាសចូលបម្រើការនៅក្រុមហ៊ុនស្មាត ក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។


ការឧបត្ថម្ភនិងការគាំទ្រ

អ្វីខ្លះដែលអាហារូបករណ៍ផ្តល់ជូន




  • ប្រាក់ឧបត្ថម្ភលើថ្លៃសិក្សានៅសាកលវិទ្យាល័យរហូតដល់និស្សិតជ័យលាភីបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។

  • funding support 02


    ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 200 ដុល្លាររហូតដល់ 5 ឆ្នាំអាស្រ័យលើមុខជំនាញសិក្សាដែលបានជ្រើសរើស ។

  • funding support 03


    កម្មវិធីអភិវឌ្ឍន៍និងឱកាសចូលរួម​កម្មវិធីទំនួលខុសត្រុវសង្គម(CSR)។


លក្ខន្តិកៈនៃអាហារូបករណ៍

តើអ្នកណាអាចស្នើសុំ​
អាហារូបករណ៍បាន?​


  • eligibility 01

    សិស្សានុសិស្សត្រូវតែជាសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រលងថ្ងៃទី20 ខែសីហា ឆ្នាំ2018( (ចំពោះសិស្សដែលប្រឡងបំពេញវិជ្ជា ស្វ័យរិនចំណេះទូទៅ និងស្វ័យរិនបំពេញវិជ្ជា មិនត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យសុំអាហារូបករណ៍នេះឡើយ)។

  • eligibility 02

    បេក្ខជនដែលមានគម្រោងបំពេញការសិក្សានៅសាកលវិទ្យាល័យរដ្ឋណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ឬ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

  • eligibility 03

    បេក្ខជនត្រូវមាននិទ្ទេសរួមមិនតិចជាង B ពោលគឺបេក្ខជនដែលមាននិទ្ទេស A និង B ។

  • eligibility 04

    បេក្ខជនអាចជ្រើសរើសមុខជំនាញណាមួយដែលខ្លួនពេញចិត្ត ប៉ុន្តែមិនឲ្យលើសរយៈពេលសិក្សា5ឆ្នាំ ។


មតិរបស់ជ័យលាភី

ជ័យលាភីអាហារូបករណ៍
និយាយអ្វីខ្លះពីកម្មវិធី



សំណួរ

ដែលគេសួរជាញឹកញាប់


  • faq 01
  • faq 02
  • faq 03


ដៃគូរបស់យើង

ការសហការយ៉ាងជិតស្និតជាមួយស្ថាប័នរដ្ឋនិងឯកជន



FaLang translation system by Faboba