កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

USDP BOOTCAMP

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

  • SMARTEDU


    About banner

ទិដ្ឋភាពទូទៅ

ស្វែងយល់ពី
SmartEdu


About

ប៉ុន្មានឆ្នាំកន្លងមកនេះ SmartEdu បានពង្រីកការចិត្តទុកដាក់របស់ខ្លួន មិនត្រឹមតែលើការផ្ដល់អាហាររូបករណ៍ដល់និសិត្សសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានអភិវឌ្ឍយុវជនកម្ពុជាតាមរយៈកម្មវិធីបង្កើនសមត្ថភាពជាអ្នកដឹកនាំដល់និស្សិតផងដែរ។

ចក្ខុវិស័យ

SmartEdu មានគោលដៅកសាងអ្នកដឹកនាំប្រកបដោយសមត្ថភាពសម្រាប់ប្រទេសកម្ពុជា។ យើងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតបុគ្គលដែលមានទេព្យកោសល្យ និង បំណងដ៏មោះមុតក្នុងការចូលរួមចំនែកអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងយុគសម័យឌីជីថលនេះ។

បេសកកម្ម

នៅក្រុមហ៊ុន Smart Axiata យើងមានទស្សនៈវិស្ស័យដូចក្រុមហ៊ុនរបស់ក្រុម Axiata ក្នុងការកសាងអ្នកមានទេព
កោសល្យ តាមរយៈកម្មវិធី SmartEdu។ យើងព្យាយាមរួមចំណែកក្នុងការងារនេះតាមរយៈទស្សនៈវិស័យរបស់យើង “អភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការអប់រំ” ដែលជាមូលដ្ឋានគ្រឹះនៃការអប់រំ ការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំ ដែលស្ថិតនៅក្រោមម៉ាក ឈ្មោះថា SmartEdu ។

កម្មវិធីសិក្សាដែលបង្កើតឡើងតាមរយៈកម្មវិធីរបស់មូលនិធិ Axiata ចាប់ផ្ដើមឡើងតម្រូវឲ្យបេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការសិក្សាពីបទពិសោធន៍ ដែលរួមមានដូចខាងក្រោម៖

តាមរយៈកម្មវិធី SmartEdu យើងចង់ជម្រុញសិស្សវិទ្យាល័យប្រកបដោយភាពឆ្លាតវៃ បន្ដការសិក្សាថ្នាក់មហាវិទ្យាល័យ ហើយស្របពេលជាមួយគ្នានេះដែរផ្ដល់អោយបុគ្គលដែលមានទេពកោសល្យរបស់កម្ពុជានូវជំនាញ និងសម្ថភាពដែលយើងជឿថាជាតម្រូវការរបស់អ្នកដឹកនាំ និង CEO នាពេលអនាគត ដើម្បីប្រកួតប្រជែង និងដឹកនាំអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក។

FaLang translation system by Faboba